សារ

ខ្ញុំធ្លាប់បម្រើការងារនៅក្នុងរោងចក្រអាជីវកម្មធនតូចមួយអស់រយ:ពេល១៦ឆ្នាំ

នេះជាហេតុនាំឲ្យខ្ញុំយល់យ៉ាងច្បាស់ពីសារ:សំខាន់នៃបច្ចេកទេសផលិតកម្ម ANALOG

ថ្មីៗនេះមានរោងចក្រអាជីវកម្មធនតូចៗជាច្រើន ក្នុងប្រទេសជប៉ុន កំពុងតែមានចំនួនថយចុះតិចទៅៗ ហើយភាពរអាក់រអួលនៅទ្រឹងនៃពាណិជ្ជកម្ម និងការបិទទ្វាររោងចក្រ កាន់តែកើនឡើងជាបន្តបន្ទាប់។ ជាពិសេស ស្របពេលដែលមានកង្វះខាតផ្នែកប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ(Digital technology) និន្នាការថយចុះនៃរោងចក្រអាជីវកម្មធនតូច កាន់តែជាក់ស្តែងគួរអោយកត់សំគាល់។ ក្នុងកំឡុងពេលដែលខ្ញុំបម្រើការក្នុងរោងចក្រធនតូចមួយ អស់រយះពេល១៦ឆ្នាំ ខ្ញុំតែងតែមានអារម្មណ៏ថា ប្រសិន បើបន្តបែបនេះរហូតទៅ ប្រទេសជប៉ុននឹងប្រឈមមុខការបាត់បង់ បច្ចេកទេសផលិតកម្ម ANALOG (បច្ចេកទេសផលិតដោយដៃ) នៅថ្ងៃណាមួយជាមិនខាន។

ជាការពិតណាស់ គឺថាការផលិតដោយដៃ មិនអាចប្រកួតប្រជែងជាមួយបច្ចេកវិទ្យាកំព្យូទ័រដែលមានប្រសិទ្ធិភាពខ្ពស់បានទេ។ ប៉ុន្តែ បច្ចេកទេសផលិតកម្ម ANALOG ទាមទារនូវការប្រើប្រាស់នូវវិញ្ញាណទាំង៥របស់យើង និង ការបញ្ចេញនូវ​សមត្ថភាព​១២០% ​ដែលជម្រុញឲ្យបច្ចេកទេសផលិតដោយដៃ អាចបង្កើតអ្វីៗ​ឲ្យមានលក្ខណះ​សិល្បៈ​យ៉ាងបុិនប្រសប់ ដែលបច្ចេកវិទ្យាមិនអាចធ្វើបាន។

បច្ចេកទេសដែលមានប្រសិទ្ធិភាពមិនល្អដាច់ជាង ហើយក៏មិនអន់ជាងបច្ចេកទេសផលិតដោយដៃគឺ បច្ចេកវិទ្យាកំព្យូទ័រ(Digital technology)។

ប៉ុន្តែអ្វីដែលអាចផ្តល់ភាពត្រឹមត្រូវល្អឥតខ្ចោះលើសពីការរំពឹងទុករបស់យើង គឺបច្ចេកទេសផលិតកម្ម ANALOG (បច្ចេកទេសផលិតដោយដៃ) ។

ទោះយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា បច្ចេទេសធ្វើដោយដៃមនុស្ស មានសមត្ថភាពលើសពី បច្ចេកវិទ្យាកុំព្យូទ័រ អាចធ្វើបាន។

បច្ចេកទេសធ្វើដោយដៃមនុស្ស ពាក់ព័ន្ធទៅនឹងការឆ្នៃប្រឌិត ការបុិនប្រសប់ ការអំណត់ព្យាយាម។

ទាំងនេះគឺជាភាពខ្លាំង និងជាគុណសម្បត្តិដ៏អស្ចារ្យនៃឧស្សាហកម្មជប៉ុន។

នេះគឺជាមូលហេតុ ដែលធ្វើអោយខ្ញុំអាចដឹងពីសារៈសំខាន់នៃ បច្ចេកទេសផលិត​ដោយដៃ​របស់ជន​ជាតិ​ជប៉ុន ហើយបានចាប់ផ្តើម​គិតពីការចែករំលែកគុណសម្បត្តិដ៏អស្ចារ្យរបស់យើង ទៅកាន់​មនុស្ស​ផ្សេងៗ​ទៀតក្នុងពិភពលោក។

តាមរយះការចែករំលែកគុណសម្បត្តិដ៏អស្ចារ្យរបស់ជនជាតិជប៉ុន

ធ្វើឲ្យប្រទេសជប៉ុនក្លាំងក្លាឡើងវិញ ហើយជាស្ពានចំលងទៅកាន់​ភាពរីកចម្រើន​នៅថ្ងៃ​អនាគត

ម្ចាស់រោងចក្រ និង សិប្បករជនជាតិជប៉ុន កំពុងផ្ទេរជំនាញ និង បទពិសោធន៍របស់ពួកគេ ដែលបានអភិវឌ្ឍន៍រយះពេលជាច្រើនទសវត្សន៍ ទៅកាន់មនុស្សជំនាន់ក្រោយនៅក្រៅប្រទេស ក្នុងនាមជាគ្រូបង្រៀន ហើយបង្កើតនូវពាណិជ្ជកម្មនៅទីនោះ។ ស្របពេលជាមួយនឹងសាជីវកម្មធំៗ កំពុងតែអភិវឌ្ឍន៍ជំនួញក្រៅប្រទេស យើងក៏​ចង់ឲ្យ​ម្ចាស់​រោងចក្រអាជីវកម្មធនតូច ពង្រីកពាណិជ្ជកម្មរបស់ពួកគេនៅក្រៅប្រទេស និង​ដើរតួជា​អ្នកអប់រំ​បណ្តុះបណ្តាលផង​ដែរ។

ពួកយើងចាប់ផ្តើមពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតដោយដៃ ដែលបន្តរប្រើប្រាស់នៅ​តាមរោង​​ចក្រ​​អាជីវកម្មជប៉ុន​ធនតូច ទៅដល់មនុស្សផ្សេងៗទៀតនៅទូទាំងអាស៊ី ដែលមានឱកាសតិចតូច ក្នុងការស្វែង​រក​ការ​ងារធ្វើ។ បន្ទាប់មកពួកយើងនឹងបង្កើត​ប្រព័ន្ធការងារមួយ ផ្តល់ការងារ​ថ្មីៗ​ជា​ច្រើនសម្រាប់​អ្នកដែលបានរៀនចេះស្ទាត់ជំនាញ ហើយជម្រុញអោយពួកគេអាចគ្រប់គ្រងការងារដោយខ្លួនឯងបាន។

ក្រុមហ៊ុនរបស់យើងមានឈ្មោះថា តូម៉ូណារី (TOMONARI) ដែលជានាម​ត្រកួល​នៃ​គ្រួសារ​របស់ខ្ញុំ ហើយក៏មានន័យផងដែរថា ធ្វើឲ្យរីកចម្រើនឡើងជាមួយមិត្ត។ ពួកយើងប្រកាន់ភ្ជាប់នូវការគោរពវប្បធម៌របស់មនុស្សផ្សេងៗគ្នា និងចូលរួមសហការជ្រោមជ្រែង​ធ្វើការជាមួយគ្នាទោះក្នុងនាមជា ម្ចាស់​រោង​ចក្រ​ធនតូច សិប្បករ គ្រូបង្ហាត់ សិក្ខាកាម អ្នកធ្វើការ យុវជន ក្រុមហ៊ុនតូច ក្រុមហ៊ុនធំ និងមិន​ប្រកាន់​ប្រទេសណាជាប្រទេសណាឡើយ។

តូម៉ូណារី (TOMONARI) តែងតែបង្កើតនូវចំណងមិត្តភាព នឹងផ្តល់ជូនលោកអ្នកនូវឱកាសជាច្រើន ទីកន្លែង ​ប្រព័ន្ធការងារ ដែលធ្វើឲ្យពាណិជ្ជកម្មរបស់លោកអ្នកទទួលបានជោគជ័យ។

ការចែករំលែកនូវគុណសម្បត្តិដ៏អស្ចារ្យរបស់ជនជាតិជប៉ុន គឺជាបេសកកម្មរបស់ក្រុមហ៊ុនយើង។

ធ្វើនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១០១៤
ហ្វឹមី តូម៉ូណារី ( Fumi Tomonari )